យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាចំពេលមានការចាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុបដូចជា Arsenal និង Manchester United កីឡាករ Viktor Gyokeres គ្រោងនឹងចាកចេញពី Sporting CP នៅរដូវក្តៅនេះហើយ។
ក្លឹបយក្សព័រទុយហ្គាល់នឹងទាមទារតម្លៃផ្ទេរក្នុងរង្វង់ ៦៥លានអឺរ៉ូ ប្រសិនបើក្លឹបណាមួយចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធស៊ុយអែត៕