យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Bayer Leverkusen ត្រូវបានជាប់គាំងក្នុងការចរចាជាមួយ Como លើកិច្ចព្រមព្រៀងមួយដើម្បីតែងតាំង Cesc Fabregas ជាអ្នកបន្តតំណែងរបស់លោក Xabi Alonso ។
ទោះជាយ៉ាងណាក៏ដោយ ក្លឹបនៅក្របខណ្ឌ Serie A មិនមានបំណងក្នុងការអនុញ្ញាតអោយអតីតខ្សែបម្រើក្លឹប Arsenal រូបនេះចាកចេញ ហើយជាលទ្ធផលក្លឹប Bundesliga បានជ្រើសរើសលោក Erik ten Hag ជាជម្រើសទីពីររបស់ពួកគេ៕