លោក Ancelotti បង្ហាញអារម្មណ៍វិជ្ជមានចំពោះការចុះហត្ថលេខារបស់ Huijsen

0

មិនយូរប៉ុន្មានបន្ទាប់ពី Madrid បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Huijsen របស់ក្លឹប Bournemouth ក្នុងតម្លៃ ៥០លានផោន លោក Ancelotti បាននិយាយថាកីឡាករវ័យ ២០ឆ្នាំមាន «សក្តានុពលដ៏អស្ចារ្យ» ហើយគាត់ «រំភើប» ចំពោះការចុះហត្ថលេខាបែបនេះ។

គាត់បានប្រាប់សន្និសីទសារព័ត៌មានថា៖ «Huijsen គឺជាកីឡាករវ័យក្មេងដ៏អស្ចារ្យម្នាក់ដែលមានសក្ដានុពលដ៏អស្ចារ្យ។ ការចុះហត្ថលេខានេះគឺល្អណាស់។ ខ្ញុំពិតជារំភើបណាស់ចំពោះកីឡាករទាំងអស់ដែលបានចុះហត្ថលេខាជាមួយក្លឹប Madrid ពីព្រោះក្លឹប Madrid តែងតែចង់ឱ្យល្អបំផុត ហើយនឹងតែងតែល្អបំផុត។ កាលពីឆ្នាំមុន គឺវាអស្ចារ្យណាស់ ពីព្រោះយើងមាន [David] Alaba ត្រឡប់មកវិញនៅក្នុងក្រុម [Eder] Militao ធ្វើបានល្អ [Dani] Carvajal ធ្វើបានល្អ… អ្វីដែលបានកើតឡើងនៅរដូវកាលនេះគឺថារបួសទាំងនេះបានធ្វើឱ្យយើងឈឺចាប់»។

កីឡាករ Huijsen ទើបតែបានចូលរួមជាមួយ Bournemouth ពី Juventus កាលពីរដូវក្តៅមុន ក្នុងតម្លៃដំបូង ១២.៨លានផោន ហើយឥឡូវនេះគាត់កំពុងរៀបចំដើម្បីចូលរួមជាមួយក្លឹបធំបំផុតនៅលើពិភពលោក។ ខ្សែការពារកណ្តាលដែលនឹងមិនធ្វើការជាមួយលោក Ancelotti ខណៈដែលគាត់នឹងចាកចេញពីក្លឹបអធិរាជស នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីក្លាយជាគ្រូបង្វឹកជម្រើសជាតិប្រេស៊ីល។ គាត់ជាខ្សែការពារដែលល្អអបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ហើយត្រូវបានគេមើលឃើញថាជាកីឡាករដែលមានទេពកោសល្យកំពូល។ តើសមត្ថភាពរបស់គាត់ខ្លាំងយ៉ាងណានោះ ចាំមើលទាំងអស់គ្នា។

មុនពេល Huijsen ចូលរួមជាមួយ Madrid គាត់ទំនងជានឹងមានវត្តមាននៅក្នុងការប្រកួតចុងក្រោយរបស់ Bournemouth ជាមួយនឹងក្រុម Manchester City និង Leicester City នៅថ្ងៃអង្គារ និងថ្ងៃអាទិត្យបន្ទាប់៕