កីឡាករចំនួន ៣នាក់ត្រៀមខ្លួនចាកចេញពីក្លឹប Everton

0

កីឡាករ Ashley Young អតីតតារាឆ្នើមរបស់ក្លឹប Manchester United រួមជាមួយនឹងកីឡាករ Asmir Begovic និង Joao Virginia បានត្រៀមក្នុងការចាកចេញពីក្លឹប Everton នៅចុងបញ្ចប់នៃរដូវកាល ២០២៤-២៥ ដោយខាងក្លឹបបានបញ្ជាក់នៅថ្ងៃសៅរ៍នេះហើយ។

សេចក្តីថ្លែងការណ៍ផ្លូវការពី Everton បានសរសេរថា៖ «Everton អាចបញ្ជាក់ Ashley Young, Asmir Begovic និង Joao Virginia នឹងចាកចេញពីក្លឹប នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់នៅចុងខែក្រោយ»៕