Home ព័ត៌មានកីឡា មកដឹងពីសុពលភាពកុងត្រារបស់ខ្សែការពារ Huijsen ជាមួយក្លឹប Real Madrid

មកដឹងពីសុពលភាពកុងត្រារបស់ខ្សែការពារ Huijsen ជាមួយក្លឹប Real Madrid

0

ខ្សែការពារសញ្ជាតិអេស្ប៉ាញ Dean Huijsen បានបញ្ចប់ការផ្ទេររបស់គេពី Bournemouth ទៅ Real Madrid កាលពីថ្ងៃសៅរ៍។ សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹប Bournemouth បានសរសេរថា៖ «AFC Bournemouth អាចបញ្ជាក់បានថាខ្សែការពារ Dean Huijsen នឹងចូលរួមជាមួយក្រុម Real Madrid បន្ទាប់ពីការបញ្ចប់នៃរដូវកាល ២០២៤/២៥ ដោយភាគីអេស្ប៉ាញបានបង់ប្រាក់តាមលក្ខខណ្ឌនៅក្នុងកុងត្រារបស់កីឡាករចំនួន ៥០លានផោន»។

ក្លឹប Real Madrid បានសរសេរថា៖ «Real Madrid CF និង AFC Bournemouth បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករ Dean Huijsen ដែលនៅជាមួយក្លឹបចំនួន ៥រដូវកាល ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣០»៕

Previous articleអ្នកចាំទី Martinez ទំនងជានឹងត្រូវចាកចេញពីទឹកដី Villa Park
Next articleក្លឹបនៅទឹកដីអេស្ប៉ាញចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ Liverpool