ខ្សែការពារ Marc Guehi អាចនឹងចាកចេញពីទឹកដីអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Crystal Palace និងជម្រើសជាតិអង់គ្លេស Marc Guehi អាចនឹងសម្រេចការផ្លាស់ទៅ Real Madrid ឬ Barcelona នៅរដូវក្តៅក្រោយ។

ខ្សែការពារនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះក្នុងកិច្ចសន្យាបច្ចុប្បន្ន ហើយអាចពិចារណាចុះកិច្ចសន្យារបស់គាត់ដើម្បីផ្ទេរដោយគ្មានតម្លៃខ្លួននៅឆ្នាំ២០២៦។

ខ្សែការពាររូបនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅ Premier League ដូចជា Chelsea, Newcastle និង Tottenham ផងដែរ៕