យោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាក្លឹប Arsenal កំពុងត្រៀមលក្ខណៈសម្រាប់ការផ្ទេរនៅរដូវក្តៅដោយដាក់ខ្សែប្រយុទ្ធ Viktor Gyökeres របស់ Sporting CP ស្ថិតនៅកំពូលនៃបញ្ជីឈ្មោះកីឡាករដែលពួកគេចង់បាន។
ក្លឹប Sporting CP ត្រូវបានជឿថាបានទាក់ទងតម្លៃ ៦០លានផោនសម្រាប់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ។ បន្ថែមពីលើតម្លៃផ្ទេរ Gyökeres ត្រូវបានគេរំពឹងថានឹងចរចាលើប្រាក់ខែប្រចាំសប្តាហ៍នៅក្នុងតម្លៃប្រមាណ ២សែនផោន ប្រសិនបើការផ្លាស់ប្តូរនេះកើតឡើង៕