ក្លឹបធំពីរនៅលីគកំពូលអង់គ្លេសកំពុងប្រជែងគ្នាចង់បាន Rodrygo

0

អនាគតរបស់ Rodrygo នៅក្នុងរដ្ឋធានីអេស្ប៉ាញ នៅតែមិនប្រាកដប្រជា បន្ទាប់ពីការធ្លាក់ទម្រង់លេងរបស់គាត់ជាមួយនឹងក្រុម Real Madrid ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

ចំពេលមានភាពមិនច្បាស់លាស់លើការផ្លាស់ប្តូរបន្ទាប់របស់ Rodrygo ខាងសារព័ត៌មាន AS បានអោយដឹងថាក្លឹបកំពូលៗជាច្រើននៅ Premier League ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ។

បច្ចុប្បន្នក្រុម Manchester City កំពុងនាំមុខការប្រណាំងប្រជែង ខណៈដែលលោក Pep Guardiola ចង់បន្ថែមជម្រើសវាយសម្រុកប្រកបដោយគុណភាពទៅក្នុងបញ្ជីឈ្មោះរបស់គាត់នៅមុនរដូវកាលក្រោយ។

ក្លឹប Arsenal នឹងក្លាយជាគូប្រជែងមួយផ្សេងទៀតសម្រាប់តារាឆ្នើមរូបនេះ ខណៈដែលក្លឹបកាំភ្លើងធំកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីដែលមានគុណភាព៕