ក្លឹប Chelsea បានបោះជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែប្រយុទ្ធ Rafael Leão របស់ក្លឹប AC Milan ជាមួយនឹងការពិភាក្សាដំបូងត្រូវបានគេរាយការណ៍ថាកំពុងដំណើរការ។ ក្លឹប Arsenal ក៏ត្រូវបានគេជឿថាកំពុងវាយតម្លៃទៅលើកីឡាករវ័យ ២៤ឆ្នាំ ថាជាការបន្ថែមសម្រាប់ក្រុមរបស់ពួកគេនៅរដូវក្ដៅនេះ។
ទោះបីជាកីឡាករ Leão មានលក្ខខណ្ឌទិញផ្តាច់តម្លៃ ១៧៥លានអឺរ៉ូនៅក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ក៏ដោយ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Milan អាចបើកចំហរក្នុងការចរចារលក់ខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ ៧៥លានអឺរ៉ូប៉ុណ្ណោះ។
ការទម្លាក់តម្លៃនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីក្លឹបនៅទីក្រុងឡុងដ៍ដល់ទៅ២ ដែលមើលឃើញថាខ្សែបម្រើស្លាបរូបនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃ៕