ក្លឹបពីរនៅអង់គ្លេសកំពុងតាមដានស្ថានភាពកីឡាករ Hernandez Torres

0

យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Chelsea និង Manchester United កំពុងតាមដានយ៉ាងជិតដិតលើកីឡាករឆ្នើមរបស់ក្លឹប Barcelona កីឡាករ Juan Hernandez Torres ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្តៅខិតជិតមកដល់។

ក្មេងជំទង់ដែលនឹងប្រារព្ធខួប ១៨ឆ្នាំរបស់គាត់នៅខែកក្កដាបានទាក់ទាញចំណាប់អារម្មណ៍អំពីទម្រង់លេងដ៏លេចធ្លោរបស់គាត់សម្រាប់ក្រុមយុវជនរបស់ក្លឹបយក្សកាតាឡាន់។

ក្លឹបអង់គ្លេសទាំងពីរកំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការបំពេញតាមលក្ខខណ្ឌផ្តាច់កុងត្រាដែលមានតម្លៃ ៦លានអឺរ៉ូ នៅក្នុងកុងត្រាបច្ចុប្បន្នរបស់ Hernandez Torres ៕