យោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលកីឡាករ Sandro Tonali របស់ Newcastle United ខណៈដែលពួកគេមានគម្រោងសម្រាប់ការរៀបចំក្រុមឡើងវិញនៅរដូវក្តៅនេះ។
ក្លឹប Manchester United កំពុងស្វែងរកកៅអីមួយសម្រាប់ការប្រកួត UEFA Champions League នៅរដូវកាលក្រោយ ដែលជួយអោយក្លឹបស្វែងរកប្រាក់ចំណូលបន្ថែមសម្រាប់ដោះដូរកីឡាករ។
ប្រសិនជាពួកគេទទួលបានកៅអីមែន នោះក្លឹប Man Utd អាចនឹងដាក់សំណើរតម្លៃ ១០០លានអឺរ៉ូ ដើម្បីល្បួង Newcastle ឱ្យលក់កីឡាករឆ្នើមរូបនេះ៕