បើមានក្លឹបហ៊ានឲ្យតម្លៃមួយនេះ Aston Villa អាចនឹងលក់ Martinez

0

អតីតអ្នកតាមដានកីឡាកររបស់ក្លឹប Aston Villa លោក Bryan King បានអះអាងថាក្លឹបអាចមានឆន្ទៈក្នុងការចែកផ្លូវជាមួយអ្នកចាំទី Emiliano Martinez ប្រសិនបើពួកគេទទួលបានតម្លៃសមរម្យមួយ។

ថ្លែងទៅកាន់ Aston Villa News លោក Bryan King បាននិយាយថា៖ «Martinez នៅសល់រយៈពេល ៤ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់។ ដូច្នេះវានឹងត្រូវការយ៉ាងហោចណាស់ ១០០លានផោនប្រសិនបើគាត់ទៅ Saudi Arabia ។ គាត់នៅសល់រយៈពេល ៤ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ ហើយវាមិនយូរប៉ុន្មានទេដែលគាត់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី។ Martínez ទើបតែមានអាយុ ៣២ឆ្នាំ ដែលមិនមែនអាយុសម្រាប់អ្នកចាំទីចូលនិវត្តន៍នោះទេ។ ខ្ញុំអាចចូលនិវត្តន៍នៅអាយុ ៣២ឆ្នាំ​ ប៉ុន្តែក្នុងករណីខ្ញុំមានបញ្ហារបួសដ៏អាក្រក់មួយ ប៉ុន្តែប្រសិនជាមិនបញ្ហាអ្វីខ្ញុំនឹងលេងដល់អាយុ ៤០ឆ្នាំ ខ្ញុំច្បាស់អំពីវា។ ប្រសិនបើ Villa ទទួលបានការផ្តល់ជូន ១០០លានផោន ខ្ញុំប្រាកដថាពួកគេនឹងពិចារណា ប៉ុន្តែបន្ទាប់មកគឺមិនបដិសេធនោះទេ។ Martinez អាចចាប់ផ្តើមគិតអំពីការផ្លាស់ប្តូរទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងរយៈពេលពីរឆ្នាំ»៕