មកដឹងពីតម្លៃផ្តាច់កុងត្រារបស់ខ្សែប្រយុទ្ធ Benjamin Šeško

0

ខ្សែប្រយុទ្ធ Benjamin Šeško របស់ RB Leipzig កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាកិច្ចសន្យារបស់កីឡាករវ័យ ២១ឆ្នាំរូបនេះរួមមានលក្ខខណ្ឌផ្តាច់កុងត្រាតម្លៃ ៨០លានអឺរ៉ូ ដែលវានឹងមានប្រសិទ្ធិភាពនៅខែខាងមុខ។

ខណៈពេលដែលលក្ខខណ្ឌបានបញ្ជាក់យ៉ាងច្បាស់លាស់សម្រាប់ក្លឹបដែលចង់បាន ប៉ុន្តែក្លឹប Leipzig ត្រូវបានរាយការណ៍ថាបើកចំហរក្នុងការចរចារលើកិច្ចព្រមព្រៀងនេះ ទោះបីជាចំនួនទឹកប្រាក់មិនបានតាមលក្ខខណ្ឌផ្តាច់កុងត្រាក៏ដោយ ប្រសិនបើការផ្តល់ជូននេះត្រូវបានគេចាត់ទុកថាសមហេតុផល។

កីឡាករ Šeško បង្ហាញពីភាពទាក់ទាញនៅក្នុងលីគអាឡឺម៉ង់ដោយរកបាន ១៣គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១លើកក្នុងរដូវកាលនេះ៕