ក្លឹបនៅទឹកដីអារ៉ាប៊ីសាអូឌីត ចង់ផ្ទេរយកប្រធានក្រុម Man Utd ក្នុងតម្លៃបំបែកកំណត់ត្រា

0

នេះបើយោងតាមការចេញផ្សាយរបស់លោក Jacobs Ben បានអោយដឹងថាក្លឹប Al Hilal អាចនឹងផ្តល់សំណើរមួយទៅកាន់ក្លឹប Manchester United ក្នុងការផ្ទេរយកកីឡាករ Bruno Fernandes នៅរដូវក្តៅនេះ ដោយអាចបំបែកកំណត់ត្រា ជាការផ្ទេរមានតម្លៃខ្ពស់បំផុត។

គួររំលឹកឡើងវិញផងដែរ សម្រាប់កំណត់ត្រាផ្ទេរដែលខ្ពស់បំផុតនៅអង់គ្លសេគឺកីឡាករ Moises Caicedo ទៅកាន់ក្លឹប Chelsea ក្នុងឆ្នាំ២០២៣ ដែលមានតម្លៃ ១១៥លានផោន៕