Lautaro Martinez បានបង្ហើបថាគាត់ «យំអស់ពីរថ្ងៃ» បន្ទាប់ពីបានរបួសក្នុងការប្រកួតជើងទីមួយនៃការប្រកួត Champions League របស់ Inter ជាមួយ Barcelona។
Martinez មានបញ្ហារនៅត្រង់ភ្លៅអំឡុងតង់ទីមួយនៃការប្រកួតស្មើ 3-3 របស់ Inter ជាមួយ Barcelona នៅឯ Estadi Olimpic Lluis Companys ហើយត្រូវបានប្តូរចេញអំឡុងពេលសម្រាក។
Martinez បានប្រាប់ Sky Sports ថា៖ «ខ្ញុំពិបាកបន្តិច ខ្ញុំមិនអាចលើកជើងបានទេ។ ខ្ញុំបានចំណាយពេលពីរថ្ងៃដំបូងបន្ទាប់ពីរបួសនៅ Barcelona យំនៅផ្ទះ។ ខ្ញុំបានហ្វឹកហាត់ពីរដងពេញមួយសប្តាហ៍ ហើយព្យាយាមជាសះស្បើយ»៕