យោងតាមការចេញផ្សាយរបស់លោក Kaveh Solhekol អ្នកសារព័ត៌មានរបស់ Sky Sports បានឱ្យដឹងថា Real Madrid បានទាក់ទងទៅក្លឹប Liverpool ដើម្បីអនុញ្ញាតឱ្យ Trent Alexander-Arnold បញ្ចប់ការផ្លាស់ប្តូរមុនពេលផុតកំណត់នៃកិច្ចព្រមព្រៀងរបស់គាត់ ខណៈដែលពួកគេចង់ឱ្យគាត់ជាផ្នែកមួយនៃក្រុម Madrid សម្រាប់ការប្រកួត FIFA Club World Cup នៅអាមេរិក។
ការប្រកួតដំបូងរបស់ពួកគេ គ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនាទល់នឹងម្ចាស់ជើងឯកអារ៉ាប៊ីសាអូឌីតបច្ចុប្បន្នក្លឹប Al-Hilal៕