ប្រធានក្លឹប Inter បង្ហើបពីអនាគតរបស់លោក Inzaghi

0

ប្រធានក្លឹប Inter លោក Giuseppe Marotta បានបង្ហើបថា អ្នកចាត់ការ Simone Inzaghi នៅតែជាផ្នែកសំខាន់នៃគម្រោងរយៈពេលវែងរបស់ក្លឹប បន្ទាប់ពីគាត់បានដឹកនាំក្រុមទៅវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទីពីរក្នុងរយៈពេល 3 ឆ្នាំ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានក្លឹប Inter បាននិយាយថា៖ «គាត់ពិតជាអស្ចារ្យម្តងទៀត គាត់សមនឹងទទួលបានកិត្តិយសទាំងអស់។ Inzaghi គឺជាផ្នែកមួយដ៏សំខាន់នៃគំរោងរយៈពេលវែងរបស់យើង»៕