មកដឹងពីតម្លៃខ្លួនបច្ចុប្បន្នរបស់កីឡាករ Sesko

0

កីឡាករ Benjamin Sesko បានរីករាយនឹងយុទ្ធនាការដ៏សម្បូរបែបនៅក្នុង Bundesliga ដែលនាំឱ្យមានការរំពឹងទុកថាគាត់អាចនឹងចាកចេញនៅរដូវក្ដៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាតម្លៃបច្ចុប្បន្នរបស់ Sesko មានតម្លៃខ្ពស់ជាង ៨០លានអឺរ៉ូ។

ទោះយ៉ាងណាក៏ដោយ ការចាកចេញអាចទៅរួចដោយមិនជាប់ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌផ្តាច់កុងត្រា។ ប្រសិនបើរឿងនោះកើតឡើង Leipzig ទំនងជាទាមទារតម្លៃខ្ពស់ និងលក្ខខណ្ឌទូរទាត់ប្រាក់ខុសគ្នា។

របាយការណ៍បានបង្ហាញថាក្លឹបអាចត្រូវបានស្នើសុំ ៧៥លានអឺរ៉ូជាការទូរទាត់ជាមុន និងតម្លៃបន្ថែម ១៥លានអឺរ៉ូ ដែលបានធ្វើអោយតម្លៃសរុបប្រមាណ ៩០លានអឺរ៉ូ៕