ក្លឹបបិសាចក្រហមកំពុងសម្លឹងមើលខ្សែការពាររបស់ Barca

0

យោងតាមការចេញផ្សាយរបស់ Football 365 បានអោយដឹងថាក្លឹប Manchester United នឹងធ្វើការដាក់សំណើរក្នុងការផ្ទេរយកកីឡាករ Ronald Araujo ប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។

ពួកគេអាចធ្វើដូច្នេះបាន លុះត្រាតែពួកគេឈ្នះពាន Europa League នៅរដូវកាលនេះ ខណៈក្រុមរបស់លោក Ruben Amorim បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ស្របពេលការប្រកួតជើងទី១ ពួកគេបានយកឈ្នះក្រុម Athletic Club ក្នុងលទ្ធផល ៣-០ ហើយពួកគេនឹងត្រូវប្រកួតជើងទី២ នៅទឹកដី Old Trafford៕