ក្លឹប Manchester United ត្រូវបានបញ្ជាក់ថាកំពុងចង់បានតម្លៃ ៤០លានអឺរ៉ូ សម្រាប់ការលក់កីឡាករ Antony ជាអចិន្ត្រៃយ៍ ខណៈក្លឹប Atletico Madrid ក៏បានចូលរួមប្រជែងក្នុងការផ្ទេរយកកីឡាកររូបនេះដូចគ្នា។ យ៉ាងណាក៏ដោយ បិសាចក្រហមដឹងថាតម្លៃទាមទាររបស់ពួកគេអាចនឹងពិបាកទទួលបាន។
នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាការខ្ចីជើងមួយផ្សេងទៀតអាចនឹងត្រូវបានធ្វើឡើង ហើយវាអាចជាក្លឹប Real Betis ដដែល ដោយសារតែពួកគេមិនមានលទ្ធភាពក្នុងការទិញផ្តាច់កុងត្រា Antony នោះទេ៕