ក្លឹប Aston Villa កំណត់គោលដៅអ្នកជំនួសតំណែងរបស់ Martinez

0

យោងតាមការចេញផ្សាយរបស់ Birmingham Mail បានអោយដឹងថាអ្នកចាំទី Emiliano Martinez ទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League។ ប្រសិនបើគាត់ត្រូវចាកចេញនៅរដូវក្តៅឆ្នាំ២០២៥ ហើយអ្នកចាំទី Robin Olsen ក៏ត្រូវចាកចេញផងដែរ ដោយសារតែកុងត្រាបានបញ្ចប់ ដូច្នេះក្លឹប Aston Villa ត្រូវតែស្វែងរកអ្នកចាំទីដៃទី១ ថ្មី។

វាត្រូវបានគេអះអាងថា Aston Villa កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់អ្នកចាំទី Andriy Lunin។ អ្នកចាំទីសញ្ជាតិអ៊ុយក្រែន ដែលបច្ចុប្បន្នត្រូវលេងជាកីឡាករបម្រុងពីក្រោយអ្នកចាំទី Thibaut Courtois នៅក្លឹបយក្ស Real Madrid ៕