ក្លឹបនៅ MLS កំពុងសម្លឹងមើល Vardy

0

យោងតាមការចេញផ្សាយរបស់ The Sun បានឲ្យដឹងថា Jamie Vardy កំពុងត្រូវបានក្លឹប MLS សម្លឹងមើលមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។

Leicester ត្រូវបានកាត់ចោលកាលពីចុងសប្តាហ៍បន្ទាប់ពីការបរាជ័យរបស់ពួកគេក្រោមថ្វីជើងក្រុម Liverpool ហើយកីឡាករវ័យ 38 ឆ្នាំរូបនេះកំពុងរង់ចាំការបំភ្លឺពីក្លឹបជុំវិញអនាគតរបស់គាត់។

វាមិនច្បាស់ទេថាតើ Leicester នឹងអនុញ្ញាត្តិឲ្យគាត់ចាកចេញ។ កីឡាករជើងចាស់មានកិច្ចសន្យារហូតដល់រដូវក្តៅ ប៉ុន្តែគាត់មិនទាន់សម្រេចចិត្តថាតើគាត់ចង់បន្តនៅកីឡដ្ឋាន King Power នោះទេ៕