នាយកប្រតិបត្តិរបស់ក្លឹប Bayer Leverkusen លោក Fernando Carro បានបង្ហើបថា គ្រូបង្វឹក Xabi Alonso អាចធ្វើដំណើរទៅកាន់ Real Madrid ដើម្បីជំនួសតំណែងលោក Carlo Ancelotti ។
ថ្លែងទៅកាន់ The Athletic លោក Carro បាននិយាយថា៖ «គាត់មិនមានតម្លៃផ្តាច់កុងត្រាទេ ប៉ុន្តែយើងមានកិច្ចព្រមព្រៀងជាមួយគាត់។ ប្រសិនបើក្រុមចង់បានគាត់ យើងនឹងអង្គុយជជែកគ្នាអំពីវា ហើយយើងនឹងមិនរារាំងគាត់ឡើយ»៕