ខ្សែការពារកណ្តាលរបស់ Bayer Leverkusen កីឡាករ Jonathan Tah បានបញ្ជាក់យ៉ាងច្បាស់ថារដូវកាលនេះនឹងក្លាយជារដូវកាលចុងក្រោយរបស់គាត់ជាមួយនឹងក្រុមអាល្លឺម៉ង់។
កីឡាករវ័យ 29 ឆ្នាំដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Real Madrid ផងដែរនោះនឹងក្លាយជាកីឡាករដែលមិនមានតម្លៃផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយឥឡូវនេះគាត់នឹងសម្រេចចិត្តថាតើត្រូវទៅកន្លែងណាបន្ទាប់ទៀត។
ខ្សែការពារសញ្ជាតិអាឡឺម៉ង់បានប្រាប់ Kicker ថាគាត់នឹងចាកចេញនៅរដូវក្តៅនេះដោយបន្ថែមថា៖ «ខ្ញុំបានប្រាស្រ័យទាក់ទងគ្រប់យ៉ាងដោយបើកចំហរ។ អ្វីគ្រប់យ៉ាងត្រូវបាននិយាយតាំងពីដើមមក។ មានចំណុចមួយនៅពេលដែលខ្ញុំបានសម្រេចចិត្តមិនបន្តកុងត្រា និងមិនបន្តនៅទីនេះ»៕