ហេតុផលមួយនេះ អាចនឹងធ្វើឲ្យ Ben White ចាកចេញ

0

អតីតខ្សែការពារក្រុម Arsenal លោក William Gallas ជឿជាក់ថា Ben White អាចនឹងសុំចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍ ដោយសារទម្រង់លេងដ៏ល្អរបស់ Jurrien Timber ។

ថ្លែងទៅកាន់ Slingo លោក Gallas បាននិយាយថា៖ «Jurrien Timber លេងបានយ៉ាងល្អនៅខ្សែការពារស្តាំ វានឹងពិបាកណាស់សម្រាប់ Ben White ក្នុងការទទួលបានតំណែងរបស់គាត់ត្រឡប់មកវិញក្នុងជម្រើស ១១នាក់ដំបូង»៕