លោក Unai Emery បង្ហើបពីអនាគតរបស់ Rashford

0

គ្រូបង្វឹកក្រុម Aston Villa លោក Unai Emery បានបង្ហើបឱ្យដឹងថាតើក្លឹបអាចនឹងប្រើប្រាស់ជម្រើសទិញកីឡាករ Marcus Rashford ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៤០លានផោនក្នុងរដូវក្តៅនេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយថា៖ «វាពិបាកក្នុងការរៀបចំផែនការឥឡូវនេះ។ វាអាស្រ័យលើកាលៈទេសៈ និងអ្វីដែលនឹងកើតឡើងនៅសប្តាហ៍ក្រោយ។ គាត់មានអារម្មណ៍ស្រួល និងមានអារម្មណ៍ប្រសើរជាងមុន។ គាត់បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងជំនួបជាមួយ PSG។ ពួកយើងរីករាយជាមួយគាត់»៕