ក្លឹបធំចំនួន ៣កំពុងប្រជែងគ្នាចង់បាន Semenyo

0

យោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប Liverpool, Manchester United និង Tottenham Hotspur កំពុងរៀបចំប្រជែងគ្នាសម្រាប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Antoine Semenyo របស់ Bournemouth។

ជាមួយនឹងកិច្ចសន្យារបស់ Semenyo នៅកីឡដ្ឋាន Vitality មានសុពលភាពរហូតដល់ឆ្នាំ២០២៩ ក្លឹប Bournemouth គឺមានប្រៀបក្នុងការចរចាមួយនេះ។ ប្រភពពីក្លឹបបានអោយដឹងថាពួកគេចង់រក្សាទុកកីឡាកររូបនេះ លុះត្រាតែទទួលបានសំណើរដ៏ស័ក្តិសមណាមួយ ដែលត្រូវបានគេជឿជាក់ថាមានតម្លៃប្រមាណ ៧០លានផោន៕