កីឡាករ Frenkie de Jong មានកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ហើយបាននិយាយថាគាត់នឹងសុខចិត្តចាកចេញប្រសិនបើគាត់មានអារម្មណ៍ថាខ្លួនមិនបានរួមចំណែកប្រកបដោយប្រសិទ្ធភាពសម្រាប់ក្លឹប Barcelona។
គាត់ធ្លាប់មានទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់ Manchester United នាពេលកន្លងមក ហើយក្លឹបអារ៉ាប៊ីសាអូឌីតក៏ត្រូវបានគេនិយាយថាបានបង្ហាញពីចំណាប់អារម្មណ៍ផងដែរ។
នេះបើយោងតាមការចេញផ្សាយរបស់ Revelo បានអោយដឹងថាឥឡូវនេះវាហាក់ដូចជាថានាយកផ្នែកកីឡារបស់ Barca លោក Deco មានឆន្ទៈក្នុងការបើកការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីជាមួយគាត់៕