ក្លឹបធំពីរកំពុងប្រជែងគ្នាចង់បាន Osimhen

0

យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Juventus ត្រូវបានរាយការណ៍ថាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការនាំយក Victor Osimhen នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។

ចាប់តាំងពីមកដល់ប្រទេសទួរគី កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះមានទម្រង់លេងពិសេស ដោយរកបាន ២៨គ្រាប់ក្នុង ៣២ ប្រកួត ធ្វើអោយទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗនៅអឺរ៉ុប។

ខណៈពេលដែល Juve មានក្តីសង្ឃឹមក្នុងការរក្សាទុកកីឡាករ Osimhen ក្នុងក្របខ័ណ្ឌ Serie A នឹងទាក់ទាញគាត់មកកាន់ទឹកដី Turin។ ពួកគេក៏ត្រូវប្រឈមមុខនឹងគូរប្រជែង គឺក្លឹប Manchester United ដែលពួកគេក៏ចង់បានខ្សែប្រយុទ្ធរូបនេះខ្លាំងផងដែរ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជួរមុខរបស់ខ្លួន៕