ក្លឹបយក្សអេស្ប៉ាញកំពុងគិតគូពីអនាគតរបស់ Rudiger

0

យោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Real Madrid ត្រូវបានរាយការណ៍ថាបើកចំហយ៉ាងខ្លាំងក្នុងការបន្តកិច្ចសន្យាថ្មីសម្រាប់ខ្សែការពារ Antonio Rudiger ដែលកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅរដូវក្តៅឆ្នាំ២០២៦។

ក្លឹបយក្សអេស្ប៉ាញឱ្យតម្លៃលើការរួមចំណែករបស់ខ្សែការពារអាល្លឺម៉ង់ ហើយកំពុងស្វែងរកលទ្ធភាពនៃការផ្តល់កិច្ចព្រមព្រៀងថ្មីដែលអាចមានសុពលភាពរហូតដល់ឆ្នាំ២០២៨។

ទោះបីជាទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅក្នុង Saudi Pro League ក៏ដោយ កីឡាករ Rüdiger ត្រូវបានបញ្ជាក់ថានឹងផ្តោតលើការបន្តដំណើររបស់គាត់នៅទីក្រុងម៉ាឌ្រីដ៕