ក្លឹប Leeds United ត្រូវបានរាយការណ៍ថាកំពុងប្រឈមនឹងការប្រកួតប្រជែងពី Nottingham Forest ដើម្បីចុះហត្ថលេខាលើកីឡាករ Hugo Bueno ដែលត្រូវបានក្លឹប Wolves ដាក់អោយខ្ចីជើងទៅកាន់ក្លឹប Feyenoord ។
នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Leeds មានបំណងចង់នាំយកកីឡាករវ័យ ២២ឆ្នាំទៅកាន់ Elland Road ប្រសិនបើពួកគេទទួលបានការការប្រម៉ូតមកកាន់ Premier League នៅរដូវក្តៅនេះ។
ក្លឹប Leeds ត្រូវបាននិយាយថាមើលឃើញខ្សែការពារឆ្វេងជាជម្រើសមកជំនួសដ៏មានសក្តានុពលសម្រាប់ Junior Firpo ដែលស្ថិតក្នុងខែចុងក្រោយនៃកិច្ចសន្យារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ Forest ចង់ពង្រឹងជម្រើសតំបន់ការពាររបស់ពួកគេ ហើយឥឡូវនេះពួកគេកំពុងបង្ហាញ «ការចាប់អារម្មណ៍» ទៅលើកីឡាករ Bueno ដែលខ្ចីជើងនៅ Feyenoord ៕