ក្លឹបយក្សអេស្ប៉ាញច្រានចោលសំណើររបស់ Chelsea

0

ក្លឹប Chelsea បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Endrick នៅពេលដែលរដូវកាលនេះបានបញ្ចប់។ កីឡាករប្រេស៊ីលអាយុ ១៨ឆ្នាំដែលត្រូវបានចាប់ទុកថាជាខ្សែប្រយុទ្ធវ័យក្មេងដ៏មានទេពកោសល្យម្នាក់នៅពិភពបាល់ទាត់ ហើយបានធ្វើអោយគាត់ក្លាយជាគោលដៅរបស់ក្លឹបជាច្រើននៅតំបន់អឺរ៉ុប។

នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Chelsea បានដាក់សំណើដេញថ្លៃ ៧០លានអឺរ៉ូរួចហើយ ក្នុងការប៉ុនប៉ងទាក់ទាញកីឡាករ Endrick ចេញពី Madrid ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបយក្សរបស់អេស្ប៉ាញបានច្រានចោលការផ្តល់ជូននេះយ៉ាងម៉ឺងម៉ាត់ ដោយបង្ហាញយ៉ាងច្បាស់ថាពួកគេមិនមានបំណងបោះបង់ចោលកីឡាករសំខាន់រូបនេះទេ៕