ក្លឹប Brighton បានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបដ៏ឆ្នើម របស់ Sunderland

0

ក្លឹប Brighton បានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបដ៏ឆ្នើម Tommy Watson របស់ Sunderland ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១០លានផោន។

ទោះបីជា Watson ទើបតែបង្ហាញខ្លួនបាន ១៥លើកសម្រាប់ Sunderland ប៉ុន្តែគាត់បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗរួចទៅហើយ។ ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Brighton នឹងក្លាយទៅជាផ្លូវការនៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅថ្ងៃទី១ ខែកក្កដា។

ក្លឹប Brighton ធ្លាប់បានព្យាយាមចុះហត្ថលេខាលើ Watson នៅថ្ងៃចុងក្រោយនៃការដោះដុរកីឡាករខែមករា ប៉ុន្តែកិច្ចព្រមព្រៀងបានបរាជ័យដោយសារតែខ្វះពេលវេលាដើម្បីបញ្ចប់ការចរចា៕