ក្លឹប Real Madrid ចង់បានតារាឆ្នើមរបស់ Real Sociedad

0

យោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងថាក្លឹប Real Madrid បានបង្ហាញចំណាប់អារម្មណ៍ជាក់ស្តែងក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ Real Sociedad កីឡាករ Martin Zubimendi ដោយពួកគេបានទាក់ទាងទៅកាន់ភ្នាក់ងាររបស់កីឡាកររូបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ពួកគេនឹងប្រកួតប្រជែងជាមួយក្រុម Arsenal នៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈដែលក្រុមកាំភ្លើងធំនៅតែប្តេជ្ញាចិត្តក្នុងនាំការនាំយកកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ៕