យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Arsenal កំពុងបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើ Gyokeres ពី Sporting នៅរដូវក្តៅ។ នាយកកីឡាថ្មីលោក Andrea Berti ជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធរូបនេះ ហើយគាត់ជាជម្រើសដែលមានតម្លៃសមរម្យជាងកីឡាករ Alexander Isak របស់ Newcastle ខណៈដែលតារាឆ្នើមរបស់ក្លឹប RB Leipzig កីឡាករ Benjamin Sesko ក៏ត្រូវបានគេពិចារណាដែរ ប៉ុន្តែគាត់មានអ្នកចង់បានច្រើន។
កីឡាករ Gyokeres ស៊ុតបញ្ចូលទីបាន ៨៥គ្រាប់ក្នុងការបង្ហាញខ្លួន ៩២ប្រកួតសម្រាប់ក្លឹប Sporting ហើយកំពុងក្លាយជាគោលដៅកំពូលរបស់កាំភ្លើងធំ។ វាមិនច្បាស់ថាគាត់មានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែគាត់មានកិច្ចសន្យាជាមួយក្លឹបព័រទុយហ្គាល់រហូតដល់ឆ្នាំ២០២៨។
កីឡាករ Gyokeres ត្រូវបានចាប់ទុកថាជាអ្នកស៊ុតបញ្ចូលដ៏គួរអោយកត់សម្គាល់ម្នាក់ និងបានស៊ុតបាល់បញ្ចូលទីចំនួន ៨គ្រាប់ក្នុង ៥ប្រកួតចុងក្រោយរបស់គាត់។ នៅក្នុងក្របខណ្ឌ Primeira Liga គាត់ស៊ុតបញ្ចូលទីបាន ៣០គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ដង ខណៈដែលគាត់ស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុងការប្រកួត Champions League ចំនួន ៨ដង។
Sporting នៅតែឈរកំពូលតារាងលីគ ហើយពួកគេនឹងត្រូវប្រកួតជាមួយ Rio Ave នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Taca de Portugal ។ ក្នុងពេលនេះ Arsenal ត្រូវប៉ះ Fulham ក្នុងការប្រកួត London Derby នៅពាក់កណ្តាលសប្តាហ៍៕