កីឡាករ Cunha បានក្លាយជាប្រធានបទយ៉ាងក្តៅកាលពីខែមករា ដោយសារតែការចាប់អារម្មណ៍ពីក្លឹប Arsenal ប៉ុន្តែនៅទីបំផុតគាត់បានចុះកិច្ចសន្យាថ្មីនៅ Wolves ជាមួយនឹងកុងត្រាដែលមានលក្ខខណ្ឌបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៦២លានផោន។ នោះបានជូនដំណឹងដល់ក្លឹបដូចជាកាំភ្លើងធំ Liverpool និង Chelsea អំពីភាពដែលអាចរកបានរបស់គាត់ ហើយឥឡូវនេះគាត់បានអះអាងថាគាត់ត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្លាស់ប្តូរនៅរដូវក្តៅ។
ក្លឹប Wolves ស្ថិតនៅក្នុងតំបន់ត្រូវកាត់ចោលកាលពីខែមករា ប៉ុន្តែឥលូវនេះពួកគាត់បានឡើងមកកាន់លេខ១៧ ហើយមាន ៩ពិន្ទុពិមុខក្រុមលំដាប់ទី១៨ គឺក្លឹប Ipswich Town។ ការដែលត្រូវកាត់ពួកគេចេញពី Premier League នឹងមិនអាចកើតឡើង។ កីឡាករ Cunha បាននឹងកំពុងជួយក្លឹបអោយបន្តលេងនៅក្របខណ្ឌកំពូលអង់គ្លេស ដោយស៊ុតបញ្ចូលទីបាន ១៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ដង។
ថ្លែងទៅកាន់ The Guardian កីឡាករ Cunha បាននិយាយថា៖ «ខ្ញុំមានសំណើរជាច្រើន ប៉ុន្តែខ្ញុំនឹងមានអារម្មណ៍មិនល្អទេ ប្រសិនបើខ្ញុំទទួលយកវា។ មានរឿងមួយចំនួនដែលអ្នកមិនអាចគ្រប់គ្រងបាន ប៉ុន្តែខ្ញុំមិនអាចចាកចេញពីក្លឹបនៅពាក់កណ្តាលរដូវកាល ក្នុងស្ថានភាពលំបាកមួយ នៅក្នុងតំបន់កាត់ចោល»។
«ឥឡូវនេះ យើងជិតសម្រេចបាននូវគោលដៅរបស់យើង ប៉ុន្តែខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំត្រូវតែបោះជំហានបន្ទាប់។ ខ្ញុំចង់ប្រយុទ្ធដើម្បីដណ្តើមពាន សម្រាប់រឿងធំ។ ខ្ញុំមានសក្តានុពល»។
ក្លឹប Wolves នឹងប្រកួតជាមួយក្លឹប West Ham នៅថ្ងៃអង្គារ។ វានៅតែត្រូវបានគេមើលឃើញថា Cunha នឹងផ្លាស់ទៅកន្លែងណានៅរដូវក្តៅ ប៉ុន្តែវាហាក់ដូចជាគាត់នឹងមិនស្នាក់នៅរយៈពេលយូរនៅ Molineux នោះទេ៕