កីឡាករ Kovacic គ្រោងនឹងត្រលប់ទៅ La Liga វិញ

0

យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Manchester City បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែកផ្លូវជាមួយខ្សែបម្រើសញ្ជាតិក្រូអាត Matteo Kovacic ខណៈដែលអតីតតារាឆ្នើមរបស់ក្លឹប Real Madrid គ្រោងនឹងត្រលប់ទៅ La Liga វិញ។

ប្រភពដដែលបានអោយដឹងថាក្លឹប Atletico Madrid បានបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ពួកគេនៅមុនរដូវកាល ២០២៥-២៦៕