យោងតាមការចេញផ្សាយរបស់ Sky Deutschland បានឱ្យដឹងថា Leroy Sane មានឆន្ទៈក្នុងការកាត់បន្ថយប្រាក់ឈ្នួលដើម្បីស្នាក់នៅជាមួយក្លឹប Bayern Munich ប៉ុន្តែជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់គាត់នឹងបញ្ចប់នៅរដូវក្តៅនេះ ហើយឱកាសបានបើកចំហរសម្រាប់ក្លឹបដែលចង់បានគាត់។
វាត្រូវបានគេជឿថា Arsenal បានធ្វើការទាក់ទងជាមួយភ្នាក់ងាររបស់កីឡាករ Sane រួចហើយជាមួយនឹងគោលបំណងដើម្បីបញ្ចប់ការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ៕