ក្លឹប Liverpool សម្លឹងឃើញកីឡាករសញ្ជាតិក្រិក មកពង្រឹងតំបន់ការពារ

0

ក្លឹប Liverpool ត្រូវបានរាយការណ៍ថាបានកំណត់អត្តសញ្ញាណកីឡាករ Konstantinos Koulierakis របស់ Wolfsburg ថាជាកីឡាករដែលមានសក្តានុពលសម្រាប់ការពង្រឹងតំបន់ការពាររបស់ពួកគេនៅរដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Liverpool កំពុងស្វែងរកយ៉ាងសកម្មក្នុងការពង្រឹងខ្សែការពាររបស់ពួកគេ ខណៈកីឡាករវ័យ ២១ឆ្នាំរូបនេះបានក្លាយជាជម្រើសដ៏លេចធ្លោរ។

របាយការណ៍បានបង្ហាញថាកីឡាករសញ្ជាតិក្រិកអាចមានតម្លៃប្រហែល ១៥លានអឺរ៉ូ ដែលមើលទៅវាទាបជាងតម្លៃដែលក្លឹប Liverpool ហ៊ានចំណាយ៕