ក្លឹបចំនួន ៥កំពុងបង្ហាញចំណាប់អារម្មណ៍ចង់បាន Gibbs-White

0

យោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Manchester United និង Arsenal ត្រូវ​បាន​រាយការណ៍​ថា​គ្រោង​នឹងធ្វើការប្រជែងគ្នាដើម្បីចុះហត្ថលេខាយកតារាឆ្នើម Gibbs-White​ របស់ក្លឹប Nottingham Forest។

CaughtOffside បានអោយដឹងបន្ថែមទៀតថាលោក Amorim បានបង្ហាញចំណាប់អារម្មណ៍យ៉ាងម៉ឺងម៉ាត់ចំពោះ Gibbs-White បន្ទាប់ពីការបង្ហាញទម្រង់លេងយ៉ាងល្អរបស់គាត់នៅរដូវកាលនេះ ហើយអាចដាក់សំណើរជាផ្លូវទៅគាត់នៅរដូវក្តៅនេះ។

Man Utd មិនមែនជាក្លឹបតែមួយគត់ដែលចាប់អារម្មណ៍លើគាត់នោះទេ ខណៈដែល Arsenal ក៏កំពុងពិចារណាលើការផ្ទេរសម្រាប់គាត់ផងដែរ។ លើសពីនេះ Liverpool, Tottenham Hotspur និង Manchester City ក៏ស្ថិតក្នុងការប្រណាំងនេះផងដែរ៕