ក្លឹប Barnsley បណ្តេញគ្រូបង្វឹកចេញ

0

ក្លឹប Barnsley បានបណ្តេញគ្រូបង្វឹក Darrell Clarke ចេញជាផ្លូវការហើយ បន្ទាប់ពីលទ្ធផលខកចិត្ត។ បុរសវ័យ ៤៧ឆ្នាំរូបនេះចាកចេញក្រោយមកកាន់តំណែងមិនដល់មួយឆ្នាំផង ដោយបានចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ២០២៤ លើកិច្ចសន្យារយៈពេល ២ឆ្នាំ។

ការបណ្តេញចេញរបស់ Clarke កើតឡើងនៅពេលដែលក្លឹប Barnesley ឈរនៅលេខ១០ ក្នុងតារាង League One ដោយតាមពីក្រោយក្រុម Play-off ចំនួន ៨ពិន្ទុ ហើយនៅសល់ការប្រកួតចំនួន ១០ដងទៀតប៉ុណ្ណោះ។

ទម្រង់លេងមិនល្អជាបន្តបន្ទាប់ក្រោយចាញ់ ៧ដងក្នុងចំណោម ១១ប្រកួតចុងក្រោយរបស់ពួកគេ ដោយធ្វើឱ្យខូចមហិច្ឆិតានៃការឡើងមកលេងនៅ Championship៕