Home ព័ត៌មានកីឡា ក្លឹប Chelsea និង Arsenal ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធរបស់ Atalanta

ក្លឹប Chelsea និង Arsenal ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធរបស់ Atalanta

0

យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Chelsea និង Arsenal ត្រូវបានកំណត់ជាអាទិភាពក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ដោយក្នុងនោះកីឡាករ Mateo Retegui របស់ Atalanta ក្លាយជាគោលដៅសំខាន់របស់ពួកគេ។

កីឡាករ Retegui បានផ្ទេរទៅកាន់ក្លឹប Atalanta ពីក្លឹប Genoa កាលពីខែសីហាឆ្នាំ២០២៤ ក្នុងតម្លៃដំបូង ២២លានអឺរ៉ូ ជាមួយនឹងប្រាក់បន្ថែមចំនួន ៣លានអឺរ៉ូបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបដែលចង់បានគាត់អាចនឹងត្រូវចំណាយយ៉ាងហោច ២ដងនៃតម្លៃផ្ទេរពីមុន ទើបអាចបញ្ចុះបញ្ចូលក្លឹប Atalanta អោយចែកផ្លូវជាមួយខ្សែប្រយុទ្ធរូបនេះ៕

Previous articleលោក Amorim និយាយពីផែនការពង្រឹងក្រុម Man Utd
Next articleក្លឹប Barnsley បណ្តេញគ្រូបង្វឹកចេញ