យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានយល់ព្រមលើការចុះហត្ថលេខាយកកីឡាករខ្សែបម្រើស្លាប Geovany Quenda ដែលកើតឆ្នាំ២០០៧។
ការធ្វើតេស្តសុខភាពបានរួចរាល់សម្រាប់ Quenda នៅក្លឹប Chelsea ក្រោយការចរចាដោយសម្ងាត់ យុវជនឆ្នើមសញ្ជាតិព័រទុយហ្គាល់នឹងចូលរួមជាមួយក្លឹបនៅខែកក្កដា ឆ្នាំ២០២៦។ ការព្រមព្រៀងរវាងក្លឹបបានបញ្ចប់រួចរាល់… ហើយកីឡាករ Geovany Quenda បាននិយាយ “បាទ” សម្រាប់គម្រោងរបស់ក្លឹប Chelsea និងផែនការរបស់លោក Maresca។
កីឡាករ Geovany Quenda នឹងបន្តស្នាក់នៅជាមួយក្លឹប Sporting មួយរដូវកាលទៀត ហើយបន្ទាប់មកគាត់នឹងមកចូលរួមជាមួយក្លឹប Chelsea នៅឆ្នាំ២០២៦។ គាត់ត្រូវបានទាក់ទាញដោយគម្រោងរបស់ក្លឹប ហើយគាត់មានភាពច្បាស់លាស់ក្នុងការលេងខ្សែបម្រើស្លាបក្រោមការដឹកនាំរបស់ Enzo Maresca ជាមួយនឹងការប្រឈមមុខ ១ទល់១៕