យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Newcastle United កំពុងស្វែងរកជម្រើសដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយនៅពេលនេះក្លឹបបានកំណត់អត្តសញ្ញាណកីឡាករ Assane Diao របស់ក្លឹប Como នៅ Serie A ជាគោលដៅចម្បងសម្រាប់ទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
ទោះយ៉ាងណាក៏ដោយ ការចរចាអាចបង្ហាញពីបញ្ហាប្រឈម ដោយសារការទាមទារតម្លៃខ្ពស់របស់ក្លឹប Como ។ ក្លឹប Liverpool ក៏កំពុងតាមដានកីឡាករ Diao ដែលអាចធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀតចំពោះការចង់បានរូបគាត់ពីសំណាក់ក្លឹបសារិកាព្រៃ៕