ផែនការផ្ទេរយកកីឡាករ Viktor Gyokeres របស់ Man Utd នឹងជួបការលំបាក ប្រសិនបើក្លឹបមិនអាចធ្វើរឿងនេះបាន!

0

ក្លឹប Manchester United បច្ចុប្បន្នកំពុងជួបការលំបាក ដោយស្ថិតនៅលេខរៀងទៅ១៤ ក្នុងក្របខ័ណ្ឌ Premier League ហើយវាហាក់ដូចជាមិនអាចទៅរួចទេសម្រាប់ពួកគេក្នុងការធានាបាននូវកៅអីលេង Champions League នៅរដូវកាលក្រោយ។ មធ្យោបាយតែមួយគត់ដែលពួកគេអាចលេងនៅ Champions League គឺប្រសិនបើពួកគេឈ្នះ Europa League នៅរដូវកាលនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាប្រសិនបើពួកគេបរាជ័យក្នុងការឈ្នះពានរង្វាន់ វាអាចក្លាយជាការលំបាកសម្រាប់ក្លឹបយក្សអង់គ្លេសក្នុងការចុះហត្ថលេខាលើកីឡាករ Viktor Gyokeres ខណៈដែលគាត់ចង់បន្តលេងក្នុងក្របខ័ណ្ឌ Champions League ៕