នាយកប្រតិបត្តិក្លឹប Newcastle ចេញមកបញ្ជាក់ជុំវិញព័ត៌មានចាកចេញរបស់កីឡាករសំខាន់

0

នាយកប្រតិបត្តិក្លឹប Newcastle United លោក Darren Eales បានបញ្ជាក់យ៉ាងច្បាស់ថា ក្លឹបមិនមានចេតនាក្នុងការលក់កីឡាករឆ្នើមរបស់ខ្លួន រួមទាំង Alexander Isak ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។

លោកបានសង្កត់ធ្ងន់ថា ការបោះបង់កីឡាករមានទេពកោសល្យកំពូលៗ នឹងក្លាយជាការផ្លាស់ប្តូរដ៏មិនសមហេតុផល ជាពិសេសបន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ក្លឹបបានបង្ហាញពីការថយចុះយ៉ាងខ្លាំងនៃការខាតបង់។

លោក Darren Eales បាននិយាយថាៈ «យើងមានបំណងប្រាថ្នា ក្នុងការរក្សាទុកកីឡាករសំខាន់ៗរបស់យើង ពួកគេទាំងអស់ស្ថិតនៅក្រោមកិច្ចសន្យារយៈពេលវែង»៕