ក្លឹប Liverpool កំណត់គោលដៅអ្នកជំនួសតំណែងរបស់ Robertson

0

យោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹបហង្សក្រហមនឹងធ្វើការផ្ទេរយកកីឡាករ Milos Kerkez នៅក្នុងទីផ្សាដោះដូរនារដូវក្តៅនេះ ខណៈដែលក្លឹប Bournemouth ត្រូវបានរំពឹងថានឹងទាមទារតម្លៃប្រមាណ ៤០លានផោន។

ក្លឹប Liverpool បានកំណត់អត្តសញ្ញាណខ្សែការពារវ័យក្មេងរូបនេះជាអ្នកជំនួសរយៈពេលវែងសម្រាប់ Andy Robertson ៕