យោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករ Vinicius Jr ចង់បានប្រាក់ខែ ២០លានអឺរ៉ូ ក្នុងមួយឆ្នាំ ដែលវាកើនឡើង ៣៣ភាគរយពីប្រាក់ខែដែលគាត់កំពុងទទួលបាន ខណៈកីឡាករ Mbappe ទទួលបានត្រឹមតែ ១៥លានអឺរ៉ូប៉ុណ្ណោះ។
ប្រភពដដែលបានអោយដឹងថាក្លឹប និងកីឡាករនឹងបន្តពិភាក្សាទៅលើកិច្ចសន្យាថ្មីនេះនារដូវក្តៅខាងមុខបន្តទៀត៕