យោងតាមការចេញផ្សាយរបស់ Caught Offside បានអោយដឹងថាក្លឹប Manchester City និង Real Madrid កំពុងតាមដានយ៉ាងជិតស្និទ្ធលើខ្សែការពារឆ្វេង Theo Hernandez របស់ AC Milan សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
ក្លឹបអ៊ីតាលីត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តចែកផ្លូវជាមួយខ្សែការពារសញ្ជាតិបារាំងដើម្បីប្រមូលប្រាក់ ជាពិសេសជាមួយនឹងឱកាសតិចតួចដែលពួកគេអាចទទួលបានកៅអីលេង Champions League នៅរដូវកាលក្រោយ។ នាយកផ្នែកកីឡារបស់ AC Milan លោក Geoffrey Moncada ថ្មីៗនេះបានបញ្ជាក់ថាក្លឹបមានបំណងជៀសវាងការបាត់បង់កីឡាករសំខាន់ដោយគ្មានតម្លៃខ្លួន កត្តានេះបានធ្វើអោយភាគរយដែលកីឡាករ Hernandez ចាកចេញកាន់តែច្រើន។
កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Hernandez មានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែការចរចាសម្រាប់ការកុងត្រាថ្មីហាក់ដំណើរការយឺត៕