យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Southampton ត្រូវបានរាយការណ៍ថាកំពុងរៀបចំបណ្តេញអ្នកចាត់ការ Ivan Juric នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយលោក Danny Rohl នឹងក្លាយជាបេក្ខភាពចម្បងរបស់ពួកគេសម្រាប់បន្តតួនាទីនេះ។
ចាប់តាំងពីចូលកាន់ដំណែងបន្តពីលោក Russell Martin ក្នុងខែធ្នូមក ក្រុមរបស់លោក Juric បានបង្ហាញទម្រង់លេងដែលមិនល្អសោះ ដោយទទួលបានជ័យជំនះតែម្តងប៉ុណ្ណោះ។
ជាមួយនឹងកុងត្រារយៈពេល ១៨ខែ បុរសសញ្ជាតិក្រូអាតទំនងជាមិននៅបន្តដឹកនាំនោះទេ ខណៈដែលក្លឹបអាចនឹងធ្លាក់ទៅកាន់ក្របខណ្ឌ Championship វិញ៕